លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ​ បានអញ្ជើញ​ជា​អធិបតី​ ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារមន្ទីរជំនាញផែនការប្រតិបត្តិការ និងមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ​ ព្រមទាំងពង្រឹងការងារបន្ថែមទៀតដើម្បីឲ្យកាន់តែមានប្រសិទ្ធិ​ភាព​ខ្ពស់

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ​ បានអញ្ជើញ​ជា​អធិបតី​ ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារមន្ទីរជំនាញផែនការប្រតិបត្តិការ និងមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ​ ព្រមទាំងពង្រឹងការងារបន្ថែមទៀតដើម្បីឲ្យកាន់តែមានប្រសិទ្ធិ​ភាព​ខ្ពស់

ខេត្តកំពង់ស្ពឺ​៖​​នាថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥​​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញ​ជា​អធិបតី​ ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារមន្ទីរជំនាញផែនការប្រតិបត្តិការ និងមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈនិងពង្រឹងការងារបន្ថែមទៀតដើម្បីឲ្យកាន់តែមានប្រសិទ្ធិ​ភាព​ខ្ពស់​ ដោយមានការចូលរួមពីសំណាក់ លោកមេបញ្ចាការរងទទួលជំនាញ,លោកប្រធាន-អនុប្រធានមន្ទីរ,លោកនាយ-នាយរងការិយាល័យ ជំនួយការ និងសមាជិកទាំងអស់នៅមន្ទីរ ស្ថិតនៅ​សាល​ប្រជុំ​មេបញ្ជាការ​។

ក្រោយប្រកាសបើកដំណើរការនៃកិច្ចប្រជុំដោយលោកឧត្តមសេនីយ៍ មេបញ្ជាការ ក៏បាន​អនុញ្ញាត​ឲ្យលោកមេបញ្ជាការរង,លោកប្រធានមន្ទីរ,លោកនាយការិយាល័យ បានលើកឡើងពីចំនុចខ្លាំង ចំនុចខ្សោយ និងបញ្ហាប្រឈមមួយចំនួនដែលបានជួបនាពេលកន្លងមក មានដូចជាការប្រើកម្លាំង ការហ្វឹកហ្វឺន ការិយាល័យបូកសរុបរបាយការណ៍ បញ្ហាវិទ្យុទាក់ទង និងផ្សព្វផ្សាយលេខ​ទូរស័ព្ទ​អន្តរាគមន៍​សង្គ្រោះ​បន្ទាន់​ Hotline 129 និងការផ្សព្វផ្សាយនូវតាមសាលាស្តីពីផលប៉ះនៃកាប្រើប្រាសគ្រឿងញៀន បារីអេឡិចត្រូនិចជាដើមផងដែរ។

តាមប្រសាសន៍​ក្នុងអង្គប្រជុំនេះដែរ លោកឧត្តមសេនីយ៍ត្រី​​​ ម៉េ​ង​​​ ស្រ៊ុន​ មេបញ្ជាការ ក៏បានកែតម្រូវនូវចំនុចខ្វះខាតមួយចំនួនដែលបានលើកឡើងខាងលើ និងបានកោតសរសើរនូវលទ្ធផលការងារដែលបានអនុវត្តកន្លងមក ទោះជាមានចំនុចខ្វះខាតខ្លះមែនក៏តែអាចសម្រេចធ្វើបាន ព្រមទាំងបានសរសើរនូវឆន្ទៈក្នុងការខិតខំប្រឹងប្រែងដើម្បីអង្គភាពរបស់យើងទាំងអស់គ្នានិងក៏បានបន្តទៀតថា លោកទទួលស្គាល់ថាមានការហត់នឿយ តែដើម្បីប្រជាពលរដ្ឋ ដើម្បីសង្គមមួយមាន សណ្តាប់ធ្នាប់ល្អ មានសន្តិសុខ មានសុវត្តិភាព ប្រជារជនរស់នៅមានភាពកក់ក្តៅ យើងជាកងកម្លាំងត្រូវតែបំពេញតួនាទីនេះឲ្យបានល្អ និងអស់លទ្ធភាព។

Related Post

You Missed