ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត អញ្ជើញជួបសំណេះសំណាលយ៉ាងជិតស្និទ្ធជាមួយលោកគ្រូ អ្នកគ្រូមត្តេយ្យសហគមន៍មកពីទូទាំងខេត្ត

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត អញ្ជើញជួបសំណេះសំណាលយ៉ាងជិតស្និទ្ធជាមួយលោកគ្រូ អ្នកគ្រូមត្តេយ្យសហគមន៍មកពីទូទាំងខេត្ត

នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ នៅសាលសន្និសីទបូកគោ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញជួបសំណេះសំណាលយ៉ាងជិតស្និទ្ធជាមួយលោកគ្រូ អ្នកគ្រូមត្តេយ្យសហគមន៍មកពីទូទាំងខេត្ត។

ក្នុងជំនួបដ៏មានសារៈសំខាន់នេះ ឯកឧត្តមអភិបាលខេត្ត បានផ្តល់ឱកាសឱ្យលោកគ្រូ អ្នកគ្រូ ឡើងមានមតិសំណូមពរ និងលើកឡើងពីបញ្ហាប្រឈម ក៏ដូចជាកង្វះខាតនានានៅតាមសាលារបស់ខ្លួន ដើម្បីស្វែងរកដំណោះស្រាយភ្លាមៗ។
បន្ទាប់ពីបានជ្រាបពីសំណូមពរ ឯកឧត្តមអភិបាលខេត្ត បានសម្រេចផ្តល់ថវិកាភ្លាមៗជូនដល់សាលាដែលមានការខ្វះខាត ដើម្បីយកទៅប្រើប្រាស់ក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធសាលារៀន មានដូចជាការសាងសង់របង និងការបំពេញបន្ថែមនូវតុ រួមទាំងសម្ភារបរិក្ខារសិក្សាផ្សេងៗឱ្យបានសមរម្យ។
សូម​ជម្រាប​ជូន​ថា​ដើម្បីជាការជួយសម្រាលបន្ទុកជីវភាពបន្ថែម ឯកឧត្តមតែងតែឧបត្ថម្ភរបបអង្ករចំនួន ៣០គីឡូក្រាមក្នុងម្នាក់ ប៉ុន្តែនៅក្នុងឱកាសនេះ ឯកឧត្តមបានសម្រេចបន្ថែមចំនួន ១០គីឡូក្រាមទៀត សរុបឡើងដល់ ៤០គីឡូក្រាមក្នុងម្នាក់ជាប្រចាំខែ។

Related Post

You Missed