សូមស្វាគមន៍ លោក ផាត់ សារ៉េន ជាអ្នកយកព័ត៌មាននៃអង្គភាពគេហទំព័រ ពន្លឺនិរតី
សូមស្វាគមន៍ លោក ផាត់ សារ៉េន ជាអ្នកយកព័ត៌មាននៃអង្គភាពគេហទំព័រ ពន្លឺនិរតី
សូមស្វាគមន៍ លោក ផាត់ សារ៉េន ជាអ្នកយកព័ត៌មាននៃអង្គភាពគេហទំព័រ ពន្លឺនិរតី
(ខេត្តកំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ លោក ព្រំ ភារុណ អគ្គនាយកអង្គការអភិរក្សព្រៃឈើ និងអភិវឌ្ឍធនធានធម្មជាតិ លោក វណ្ណ ដារ៉ា អគ្គនាយករងអង្គការអភិរក្សព្រៃឈើនិងអភិវឌ្ឍធនធានធម្មជាតិ រួមសហការជាមួយ លោកជំទាវ គ្រី សារ៉ន សមាគមយុវជនកម្ពុជាសាមគ្គីក្នុងសន្តិភាព លោក ពុំ សេងហួតមន្ត្រីស្នាក់ការកកណ្តាលសមាគមយុវជនកម្ពុជាសាមគ្គីក្នុងសន្តិភាព បានប្រគល់កូនឈើចំនួន ៥០០០ដើម ទៅប្រជាសហគមន៍ត្រៀមដាំនៅទីធ្លាវត្តធិបតីសោមទីប៉ូ ស្ថិតនៅក្នុងភូមិសោមទីប៉ូ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ រួមមាន៖ -កូនឈើប្រភេទដើមកាវកាវ…
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គសព្វព្រះរាជហទ័យ ប្រទានព្រះរាជសារជូនជនរួមជាតិ ក្នុងព្រះរាជវរោសកាស នៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ
ក្រសួងព័ត៌មាន បានប្រកាសសម្រេចដកហូតប្រកាសលេខ ១៦៤ ប្រក ព.ម. ចុះថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ដែលអនុញ្ញាតឱ្យលោក ធន់ សុផុន ម្ចាស់សហគ្រាសគេហទំព័រ «វីអូខេធីវី អនឡាញ» ផ្សព្វផ្សាយតាមរយៈគេហទំព័រ www.k-voktvonline.com.kh។ អង្គភាពនេះមានទីស្នាក់ការនៅភូមិតានី ឃុំក្រាំងចេក ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ។ តាមសេចក្តីប្រកាសរបស់ក្រសួងព័ត៌មាន ការដកហូតនេះធ្វើឡើងដោយសារម្ចាស់អង្គភាពបានអនុវត្តសកម្មភាពរំលោភច្បាប់ ព្រមទាំងខ្លឹមសារនៃអាជ្ញាបណ្ណ និងកិច្ចសន្យាដែលបានតម្កល់ទុកនៅក្រសួងព័ត៌មាន។
ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជនពិសេសសម្តេចតេជោ ហ៊ុន សែន និងជាប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានី-ខេត្ត និង ឯកឧត្តម ភឺន ផល្លា សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានក្រុមការងារ បានជួបស្វាគមន៍ លោក ហ៊ុន សុខបាន ដែលបានស្នើសុំចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានសម្តែងការស្វាគមន៍ចំពោះលោក ហ៊ុន សុខបាន ដែលបានស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ព្រមទាំងបានជូនពរលោក និងក្រុមគ្រួសារ…
ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល និងជាប្រធាន អ.ន.ក ខេត្តកណ្តាល ដោយមានការអញ្ជើញអមដំណើរដោយ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល និងជាអនុប្រធានប្រចាំការ អ.ន.ក ខេត្តកណ្តាល បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់អគារទីស្នាក់ការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកណ្តាល ស្ថិតនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ អគារទីស្នាក់ការនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី…
រាជធានីភ្នំពេញ៖ នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានចេញលិខិតថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ភឺន ផល្លា និងលោកជំទាវឧកញ៉ា សាយ សោភា ដែលបានឧបត្ថម្ភរថយន្តប្រភេទ Pickup ចំនួន ១២គ្រឿង រួមមាន រថយន្តគោព្រៃ ១០គ្រឿង រថយន្ត Ford ១គ្រឿង និងរថយន្ត Mazda ១គ្រឿង ដែលមានតម្លៃសរុប…
ព្រះវិហារ៖ ក្នុងស្មារតីចែករំលែក និងយកចិត្តទុកដាក់ចំពោះសុខុមាលភាពរបស់អតីតយុទ្ធជន និងនិវត្តជនដែលជួបការលំបាក ឯកឧត្តម ភឺន ផល្លា ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងលោកជំទាវឧកញ៉ា សាយ សោភា ព្រមទាំងកូនៗ បានឧបត្ថម្ភថវិកាសាងសង់ផ្ទះចំនួន ៥០ ខ្នង ជូនអតីតយុទ្ធជន និងនិវត្តជនដែលមានជីវភាពខ្វះខាត និងមិនទាន់មានលំនៅឋានសមរម្យសម្រាប់ស្នាក់នៅ ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។ ការប្រកាសឧបត្ថម្ភដ៏មានអត្ថន័យនេះ បានធ្វើឡើងក្នុងឱកាសដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញចុះបំពេញបេសកកម្មនៅមូលដ្ឋាន និងជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត…
រាជធានីភ្នំពេញ៖ នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦នេះ ក្រោមស្មារតីសាមគ្គីភាព និងការយកចិត្តទុកដាក់ខ្ពស់ចំពោះក្រុមការងារ ឯកឧត្តម ភឺន ផល្លា អនុប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានី~ខេត្ត បានអញ្ជើញដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ ឯកឧត្តម កែវ ថៃ សមាជិកក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពង់ឆ្នាំង ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (រុស្ស៊ី)។ ក្នុងឱកាសនោះ ឯកឧត្តម ភឺន ផល្លា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ក្តីនឹករលឹក និងការលើកទឹកចិត្តពីថ្នាក់ដឹកនាំគណបក្ស ជូនចំពោះឯកឧត្តម កែវ ថៃ ដោយបានជូនពរឱ្យឯកឧត្តមមានសុខភាពរឹងមាំ…
សម្តេចតេជោហ៊ុនសែន៖ អាចមានការបកស្រាយខុសឬយល់តែធ្វើមិនយល់ឬជាការបំពានឬជាអំពើពុករលួយឬជាប្រមាថជាតិសាសន៍ឯងពីសំណាក់មន្ត្រីខិលខូចនិងឈ្មួញទុច្ចរិតទើបទំនិញថៃថ្មីៗបាននាំចូលមក ប្រើប្រាស់នៅកម្ពុជា។ ដើម្បីបានជាពន្លឺនិងឈប់ល្ងង់តទៅទៀត ខ្ញុំសូមចង្អុលប្រាប់ចំណុចសំខាន់មួយគឺ(ពេលណាព្រំដែនគោករវាងកម្ពុជា-ថៃនៅតែបន្តបិទ) គ្រប់មុខទំនិញទាំងអស់ដែលនាំចូលឆ្លងកាត់ព្រំដែនគោកគឺទំនិញខុសច្បាប់ ជាទំនិញរត់ពន្ធជាទំនិញបំផ្លាញជាតិ និងប្រមាថជាតិ។ ពេលដែលព្រំដែនគោក ត្រូវបានបិទមនុស្សក៏មិនអាចឆ្លងបានទំនិញក៏មិនអាចឆ្លងបាន។ សម្រាប់មនុស្សនិងទំនិញដែលឆ្លងកាត់តាមផ្លូវទឹកនិងផ្លូវអាកាសពិសេសទំនិញគឺជាសមត្ថកិច្ចរបស់គយដែលជាអ្នកកំណត់ថាខុសច្បាប់ឬត្រូវច្បាប់ព្រោះផ្លូវទឹកតាមកំពង់ផែសមុទ្រនិងផ្លូវអាកាសតាម(ព្រលានយន្តហោះ)ភាគីទាំង២កម្ពុជា-ថៃនៅដំណើរការជាធម្មតា។ ត្រូវប្រមូលផ្ដុំចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោកព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយនិងសូមកុំនិយាយថា ទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់ព្រោះទំនិញខ្លះផលិតឆ្នាំ២០២៦ក្រោយ ព្រំដែនគោក ត្រូវបានភាគីបិទ១ឆ្នាំមុនមកម៉្លេះហេតុអ្វីមានលើទីផ្សារកម្ពុជា។ ម្យ៉ាងទៀតប្រសិនបើទំនិញនោះវាសល់ពិតមែនក៏ល្មមផុតកំណត់រយៈពេលប្រើប្រាស់ហើយ។ អ្នកប្រើប្រាស់គឺជាចៅហ្វាយកុំមានប្រាក់ទិញហើយទុកឱ្យគេមើលងាយទាំងសាមីខ្លួនទាំងជាតិសាសន៍៕ ផេក៖សម្តេចតេជោ