លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានដាក់បទបញ្ជាឱ្យកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បន្តចុះផ្សព្វផ្សាយលើកកម្ពស់ការអប់រំដើម្បីសហគមន៍គ្មានគ្រឿងញៀន ក្មេងទំនើង និងលេខទូរស័ព្ទអន្តរាគមន៍សង្គ្រាះបន្ទាន់ Hotline 1292 នៅសាលាវិទ្យាល័យសម្ដេចឪ សម្ដេចម៉ែ ស្រុកបសេដ្ឋ…
ខេត្តកំពង់ស្ពឺ៖ដោយមានការចង្អុលបង្ហាញនិងអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ លោកវរសេនីយ៍ទោ ណុល ដារ៉ា ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស បានអញ្ជើញដឹកនាំកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការចូលរួមយ៉ាងសកម្មពីក្រុមការងារសហភាពសហព័ន្ធយុវជនខេត្តកំពង់ស្ពឺ បានបន្តចុះផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន(បារីអេឡិចត្រូនិច)និងក្មេងទំនើង ព្រមទាំងលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់ Hotline 1292 នៅសាលាវិទ្យាល័យ សម្ដេចឪ សម្ដេចម៉ែ ស្ថិតនៅភូមិតានួន ឃុំពោម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ ដោយក្នុងពិធីនេះដែរ មានការអញ្ជើញចូលរួមសហការពីគណៈគ្រប់គ្រងសាលា លោកគ្រូ…
