ក្រសួងព័ត៌មាន បានប្រកាសសម្រេចដកហូតប្រកាសលេខ ១៦៤ ប្រក ព.ម. ចុះថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ដែលអនុញ្ញាតឱ្យលោក ធន់ សុផុន ម្ចាស់សហគ្រាសគេហទំព័រ «វីអូខេធីវី អនឡាញ» ផ្សព្វផ្សាយតាមរយៈគេហទំព័រ www.k-voktvonline.com.kh។
អង្គភាពនេះមានទីស្នាក់ការនៅភូមិតានី ឃុំក្រាំងចេក ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ។
តាមសេចក្តីប្រកាសរបស់ក្រសួងព័ត៌មាន ការដកហូតនេះធ្វើឡើងដោយសារម្ចាស់អង្គភាពបានអនុវត្តសកម្មភាពរំលោភច្បាប់ ព្រមទាំងខ្លឹមសារនៃអាជ្ញាបណ្ណ និងកិច្ចសន្យាដែលបានតម្កល់ទុកនៅក្រសួងព័ត៌មាន។


