អង្គការអភិរក្សព្រៃឈើ និងអភិវឌ្ឍធនធានធម្មជាតិរួមសហការជាមួយ សមាគមយុវជនកម្ពុជាសាមគ្គីក្នុងសន្តិភាពបានប្រគល់កូនឈើចំនួន ៥០០០ដើម ទៅប្រជាសហគមន៍ត្រៀមដាំនៅទីធ្លាវត្តធិបតីសោមទីប៉ូ
(ខេត្តកំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ លោក ព្រំ ភារុណ អគ្គនាយកអង្គការអភិរក្សព្រៃឈើ និងអភិវឌ្ឍធនធានធម្មជាតិ លោក វណ្ណ ដារ៉ា អគ្គនាយករងអង្គការអភិរក្សព្រៃឈើនិងអភិវឌ្ឍធនធានធម្មជាតិ រួមសហការជាមួយ លោកជំទាវ គ្រី សារ៉ន សមាគមយុវជនកម្ពុជាសាមគ្គីក្នុងសន្តិភាព លោក ពុំ សេងហួតមន្ត្រីស្នាក់ការកកណ្តាលសមាគមយុវជនកម្ពុជាសាមគ្គីក្នុងសន្តិភាព បានប្រគល់កូនឈើចំនួន ៥០០០ដើម ទៅប្រជាសហគមន៍ត្រៀមដាំនៅទីធ្លាវត្តធិបតីសោមទីប៉ូ ស្ថិតនៅក្នុងភូមិសោមទីប៉ូ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ រួមមាន៖
-កូនឈើប្រភេទដើមកាវកាវ ចំនួន ៤៤០០ ដើម
-កូនឈើប្រភេទដើមកាស្យា ចំនួន ៣០០ ដើម
-កូនឈើប្រភេទដើមបេង ចំនួន ៣០០ដើម
ជួសមុខឱ្យថ្នាក់ដឹកនាំរបស់អង្គការ ក៏ដូចជាថ្នាក់ដឹកនាំរបស់សមាគម ខ្ញុំបាទ វណ្ណ ដារ៉ា ជាអគ្គនាយករងអង្គការអភិរក្សព្រៃឈើ និងអភិវឌ្ឍធនធានធម្មជាតិ គោលបំណងចម្បងរបស់អង្គការ និងសមាគមនៅពេលនេះ ដើម្បីចូលរួមលើកកម្ពស់គម្របព្រៃឈើ បង្កើនបៃតងភាពក្នុងសហគមន៍ និងកាត់បន្ថយការប្រែប្រួលអាកាសធាតុ។
ជួយបង្កើតខ្យល់អាកាសបរិសុទ្ធ ផ្តល់ស្រមោលត្រជាក់ និងកាត់បន្ថយកំដៅ និងទុកជាកេរមរតកបៃតងសម្រាប់កូនចៅជំនាន់ក្រោយ។
ការប្រគល់ជូនកូនឈើចំនួន៥០០០ដើម សម្រាប់យកទៅដាំក្នុងទីធ្លាពីវត្តអារាម សាលារៀន តាមគេហដ្ឋានប្រជាពលរដ្ឋ នាពេលនេះ បង្កើតឡើងក្នុងគោលបំណងបំផុសចលនាស្រឡាញ់ធម្មជាតិ និងលើកកម្ពស់ការដាំដើមឈើនៅតាមគេហដ្ឋាន និងសហគមន៍។
ដើមឈើមួយដើមដែលបងប្អូនដាំនៅថ្ងៃនេះ នឹងក្លាយជាស្រមោលដ៏ត្រជាក់ ខ្យល់អាកាសបរិសុទ្ធ និងជាជំរករុក្ខជាតិសម្រាប់កូនចៅយើងនៅថ្ងៃអនាគត។
សូមរួមគ្នា «ដាំ ថែទាំ និងការពារ» ដើម្បីសហគមន៍បៃតង និងមានខ្យល់អាកាសបរិសុទ្ធទាំងអស់គ្នា។