ឯកឧត្តម ភឺន ផល្លា បានអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងលើកទិសដៅអនុវត្តបន្ត របស់ក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានី~ខេត្ត
វិមាន៧មករា៖ នាថ្ងៃអាទិត្យ ទី០៥ ខែមេសា ឆ្នាំ ២០២៦ ឯកឧត្តម ភឺន ផល្លា និងឯកឧត្តមប្រធាន អនុប្រធាន នៃក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានី-ខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងលើកទិសដៅអនុវត្តបន្ត ដោយមានការចូលរួមពីសមាជិក សមាជិកាសរុបចំនួន ៣១៥នាក់។ ដើរតួនាទីយ៉ាងសំខាន់ក្នុងការសហការជាមួយគណៈកម្មាធិការបក្សគ្រប់ជាន់ថ្នាក់ ដើម្បីពង្រីកមូលដ្ឋានគាំទ្រឱ្យកាន់តែទូលំទូលាយ។ ។ ថ្លែងក្នុងឱកាសនេះ ឯកឧត្តម ភឺន ផល្លា បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារតាមបណ្ដារាជធានី-ខេត្ត ក្នុងការចុះកសាងសមាជិកថ្មីតាមរយៈសកម្មភាពចុះដល់ខ្នងផ្ទះ និងការកសាងសមាជិកនៅតំបន់គោលដៅជាក់លាក់ ព្រមទាំងបានចូលរួមយ៉ាងសំខាន់ក្នុងការសហការជាមួយគណៈកម្មាធិការបក្សគ្រប់ជាន់ថ្នាក់ ដើម្បីពង្រីកមូលដ្ឋានគាំទ្រគណបក្សប្រជាជនកម្ពុជា ឱ្យកាន់តែទូលំទូលាយ។…
