ប្រជាពលរដ្ឋមួយគ្រួសារមានកូន៤នាក់ តែអកុសលពិការចំនួន០៣នាក់ ទទួលបានការឧបត្ថម្ភពី លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្នុងភូមិសាស្ត្រស្រុកសំរោងទង ខេត្តកំពង់ស្ពឺ…
ខេត្តកំពង់ស្ពឺ៖ក្រោមការយកចិត្តទុកដាក់ គិតគូរបំផុតរបស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បន្ទាប់ពីទទួលបាននូវព័ត៌មានពីក្រុមការងារមូលដ្ឋានស្រុកសំរោងទង ថាមានប្រជាពលរដ្ឋមួយគ្រួសារមានជីវភាពខ្វះខាត ជួបការលំបាកក្នុងគ្រួសារមានកូន៤នាក់ តែអកុសលពិការចំនួន០៣នាក់ បច្ចុប្បន្នរស់នៅក្នុងភូមិសន្តិភាព ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ជាក់ស្តែង នាព្រឹកថ្ងៃទី១៧ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង១០.០០នាទី លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការចូលរួមយ៉ាងសកម្មពីក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ រួមទាំងក្រុមការងារស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ បន្តចុះសួរសុខទុក្ខក្រុមគ្រួសារឈ្មោះ សុខ ភ័ត្រ្តា អាយុ៤២ឆ្នាំ និងប្រពន្ធឈ្មោះ…
