ឯកឧត្តម សរ សពុត្រា ទទួលជួបពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ស្តីពីវឌ្ឍនភាពនៃការអនុវត្តផែនការលេខ ០០៣ ផក របស់ក្រសួងមហាផ្ទៃ
ខេត្តស្ទឹងត្រែង៖ ឯកឧត្តម សរ សពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានជួបពិភាក្សាការងារ ជាមួយឯកឧត្ដមនាយឧត្តមសេនីយ៍ ពិន ពិសិដ្ឋ អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងជាប្រធានក្រុមប្រតិបត្តិការទី២ ក្រសួងមហាផ្ទៃ ស្តីពីវឌ្ឍនភាពនៃការអនុវត្តផែនការលេខ ០០៣ ផក របស់ក្រសួងមហាផ្ទៃ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង នៅសាលាខេត្តស្ទឹងត្រែង ព្រឹកថ្ងៃ២៧ ខែតុលា ឆ្នាំ២០២៥ ។ ឯកឧត្តម អភិបាលខេត្តស្ទឹងត្រែង បានមានប្រសាសន៍ថា រដ្ឋបាលខេត្តនៅតែបន្តកិច្ចសហការណ៍ជានិច្ច ដើម្បីបង្រ្កាបនៅទីតាំងដែលសង្ស័យថាមានបទល្មើសសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINESCAMS) តែទោះជាយ៉ាងណាជនបរទេស…
