រឿងដែលមិនធ្លាប់មានពីមុនមកទាល់តែសោះ! ជួយគ្រួសារផុងខ្លួនខ្លាចប្តីបន្ទោស បែប្រឌិតរឿងចោរប្រដាប់អាវុធចូលប្លន់ដល់ក្នុងបន្ទប់
ខេត្តស្ទឹងត្រែង៖ រឿងដែលមិនធ្លាប់មានពីមុនមកទាល់តែសោះ ក្រោយស្ត្រីម្នាក់ប្រឌិតសាច់រឿងបង្កការផ្ញែកផ្អើលដល់ថ្នាក់ដឹកនាំនិងកងកម្លាំងសមត្ថកិច្ច ពាក់ព័ន្ធករណីចោរប្លន់ប្រដាប់អាវុធចូលដល់ក្នុងបន្ទប់ប្រមូលលុយស្ទើអស់ពីខ្លួន។ តាមរយៈសំណេររបស់ម្ចាស់គណនីហ្វេសប៊ុកជាភាសារអង្លេសឈ្មោះ Bong Leang បានបង្ហោះលើបណ្តាញសងគមថា៖ "លោកចោរចូលប្លន់ដល់ក្នុងបន្ទប់ចំរិតយកលុយ ដោយអាវុធកាំភ្លើងខ្លីមួយដើមអស់លុយពីផ្ទះសឹងតែមិនមាន លុយមួយរៀលនៅហ្នឹងខ្លួនទេមិនទាន់បានបីថ្ងៃផងឥឡូវកូនឈឺ ចូលពេទ្យទៀតខេត្តស្ទឹងត្រែងឡវចោរចាប់ផ្តើមមានចោរប្លន់ ហើយសូមបងប្អូនអាជីវករលក់ដូរនាៗសូមមានការប្រុងប្រយត្ន័ ទាំងអស់គ្នាលុយពីបាក់រកណាស់វាមកប្លន់យើងតែបួនដប់នាទី មួយភ្លែតគឺអស់ហើ យសូមប្រុងប្រយត្ន័អ្នកខេត្តស្ទឹងត្រែងយើង"។ បន្ទាប់មើលខ្លឹមសារហាក់ជាដំណឹងដ៏សោក សៅចំពោះពលរដ្ឋលោកអភិបាលខេត្តបានដាក់បទបញ្ជាដាច់ណាត់បើកការស្រាវជ្រាវតាមប្រមាញ់ក្រុមចោរប្រដាប់អាវុធនោះមកផ្តន្ទាទោសអោយខាងតែបាន។តែអ្វីដ៏គួរអោយសោកស្តាយ។ ក្រោយការស៊ើបអង្កេតដោយយកចិត្តទុកដាក់ពីសមត្ថកិច្ចជំនាញទើបដឹងថាជាការប្រឌិតរឿងរាវឡើងដោយស្ត្រីជាភរិយាម្ចាស់គណនីខាងលើ។ តាមស្ត្រីហាក់ គឹមមួយភេទស្រីអាយុ២៥ ឆ្នាំមានទីលំនៅភូមិរាជានុកូល១ សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង បានរៀបរាប់សាវតារឿងចំពោះមុខមន្ត្រីនគរបាលយុត្តិធម៌នៃកងរាជអាវុធហត្ថថា៖ នៅថ្ងៃទី៥ ខែកុម្ភៈឆ្នាំ ២០២៦ វេលាម៉ោង ១៩និង០០នាទី…
