សប្បុរសជន​បានបន្តឧបត្ថម្ភគាំទ្រដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្នុងឱកាសអបអរសាទរពិធីបុណ្យកាន់បិណ្ឌ-ភ្ចុំបិណ្ឌ…

សប្បុរសជន​បានបន្តឧបត្ថម្ភគាំទ្រដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្នុងឱកាសអបអរសាទរពិធីបុណ្យកាន់បិណ្ឌ-ភ្ចុំបិណ្ឌ…

ខេត្តកំពង់ស្ពឺ៖ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ នាថ្ងៃសុក្រ ១២រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ត ជួបសំណេះសំណាលជាមួយសប្បុរសជនដែលមានចិត្តសប្បុរសធម៏ឧបត្ថម្ភគាំទ្រដល់​ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​​ ក្នុងឨកាសអបអរសាទរពិធីបុណ្យកាន់បិណ្ឌ-ភ្ចុំបិណ្ឌឆ្នាំនេះ។

សប្បុរសជន​ឧបត្ថម្ភដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺរួមមាន៖ឯកឧត្តម ហ៊ុន តុលា និងលោកជំទាវ គិត​ សុទ្ធារ៉ូ,កញ្ញា ឈួ លីនដា,
កញ្ញា ពាង ស្រីម៉ុច,កញ្ញា ទៀង បូនីរ៉ា,លោកស្រី ម៉េង លី,លោក ហាវ​ ច័ន្ទថារិទ្ធ និងលោកស្រី លីសុភ័ក្រ្ត​​ ដោយបានឧបត្ថម្ភ​​ ទឹកក្រូច១៥០កេស ​និងមី(ម៉ាក់វីនវីន)ចំនួន២០០កេស។

នាឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានសម្តែងនូវការថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម ហ៊ុន តុលា និងលោកជំទាវ គិត​ សុទ្ធារ៉ូ,កញ្ញា ឈួ លីនដា,កញ្ញា ពាង ស្រីម៉ុច,កញ្ញា ទៀង បូនីរ៉ា,លោកស្រី ម៉េង លី,លោក ហាវ​ ច័ន្ទថារិទ្ធ និងលោកស្រី លីសុភ័ក្រ្ត​
ព្រមទាំងក្រុមគ្រួសារ និងបានជួនពរជ័យសេរីមង្គលដល់ សប្បុរសជន​ទាំងអស់ ព្រមទាំងក្រុមគ្រួសារ សូមអោយមានជន្មាយុយឺនយូរ ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន មានសុភមង្គលក្នុងក្រុមគ្រួសារ មានសុខភាពល្អបរិបូរណ៍ និងសូមប្រកបដោយពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមរំលឹកថា បុណ្យកាន់បិណ្ឌត្រូវបានពលរដ្ឋកម្ពុជាប្រារព្ធតំាងពីបុរាណកាលមក ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធ ញាតកាទាំង៧សន្តាន រួមមាន មាតា បិតា ជីដូន ជីតា បងប្អូនកូនចៅ គ្រូឧបជ្ឈាយាចារ្យ បុព្វការីជន បុព្វបុរស និងបងប្អូនជនរួមជាតិទាំងឡាយ ដែលបានលាចាកលោកនេះទៅកាន់លោកខាងមុខ និងសូមអញ្ជើញមកទទួលយកផល្លានិសង្ឃបានគ្រប់ៗគ្នា។

Related Post

You Missed