អាវុធហត្ថខេត្តកំពង់ស្ពឺឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀននិងធ្វើសកម្មភាពអុកឡុកក្នុងគ្រួសារ បង្កអោយមានការភ័យខ្លាចដល់ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន តាមការប្តឹងផ្ទាល់មាត់សុំកិច្ចអន្តរាគមន៍ពីកម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ តាមលេខទូរសព្ទអន្តរាគមន៍សង្គ្រោះបន្ទាន់ HotLine1292
ខេត្តកំពង់ស្ពឺ ៖ ដោយអនុវត្តតាមបទបញ្ជាយ៉ាងមុឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀននិងធ្វើសកម្មភាពអុកឡុកក្នុងគ្រួសារ បង្កអោយមានការភ័យខ្លាចដល់ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ កាលពីវេលាម៉ោង ២២:១៥នាទី ថ្ងៃទី ០៦ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារប្រចាំមណ្ឌលប្រតិបត្តិការ HotLine1292 (២៤ម៉ោងលើ២៤ម៉ោង) នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានទទួលការហៅចូលពីបងប្អូនប្រជាពលរដ្ឋម្នាក់ បានរាយការណ៍និងប្តឹងសុំកិច្ចអន្តរាគមន៍ពីកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ពាក់ព័ន្ធករណីជនសង្ស័យម្នាក់ បានប្រើប្រាស់គ្រឿងញៀននិងធ្វើសកម្មភាពអុកឡុកក្នុងគ្រួសារ បង្កអោយមានការភ័យខ្លាចដល់ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានភូមិព្រៃគុយ ឃុំត្រពាំងគង…
