Month: June 2026

សម្តេចតេជោហ៊ុនសែន៖ អាចមានការបកស្រាយខុសឬយល់តែធ្វើមិនយល់ឬជាការបំពានឬជាអំពើពុករលួយឬជាប្រមាថជាតិសាសន៍ឯងពីសំណាក់មន្ត្រីខិលខូចនិងឈ្មួញទុច្ចរិតទើបទំនិញថៃថ្មីៗបាននាំចូលមក ប្រើប្រាស់នៅកម្ពុជា

សម្តេចតេជោហ៊ុនសែន៖ អាចមានការបកស្រាយខុសឬយល់តែធ្វើមិនយល់ឬជាការបំពានឬជាអំពើពុករលួយឬជាប្រមាថជាតិសាសន៍ឯងពីសំណាក់មន្ត្រីខិលខូចនិងឈ្មួញទុច្ចរិតទើបទំនិញថៃថ្មីៗបាននាំចូលមក ប្រើប្រាស់នៅកម្ពុជា។ ដើម្បីបានជាពន្លឺនិងឈប់ល្ងង់តទៅទៀត ខ្ញុំសូមចង្អុលប្រាប់ចំណុចសំខាន់មួយគឺ(ពេលណាព្រំដែនគោករវាងកម្ពុជា-ថៃនៅតែបន្តបិទ) គ្រប់មុខទំនិញទាំងអស់ដែលនាំចូលឆ្លងកាត់ព្រំដែនគោកគឺទំនិញខុសច្បាប់ ជាទំនិញរត់ពន្ធជាទំនិញបំផ្លាញជាតិ និងប្រមាថជាតិ។ ពេលដែលព្រំដែនគោក ត្រូវបានបិទមនុស្សក៏មិនអាចឆ្លងបានទំនិញក៏មិនអាចឆ្លងបាន។ សម្រាប់មនុស្សនិងទំនិញដែលឆ្លងកាត់តាមផ្លូវទឹកនិងផ្លូវអាកាសពិសេសទំនិញគឺជាសមត្ថកិច្ចរបស់គយដែលជាអ្នកកំណត់ថាខុសច្បាប់ឬត្រូវច្បាប់ព្រោះផ្លូវទឹកតាមកំពង់ផែសមុទ្រនិងផ្លូវអាកាសតាម(ព្រលានយន្តហោះ)ភាគីទាំង២កម្ពុជា-ថៃនៅដំណើរការជាធម្មតា។ ត្រូវប្រមូលផ្ដុំចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោកព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយនិងសូមកុំនិយាយថា ទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់ព្រោះទំនិញខ្លះផលិតឆ្នាំ២០២៦ក្រោយ ព្រំដែនគោក ត្រូវបានភាគីបិទ១ឆ្នាំមុនមកម៉្លេះហេតុអ្វីមានលើទីផ្សារកម្ពុជា។ ម្យ៉ាងទៀតប្រសិនបើទំនិញនោះវាសល់ពិតមែនក៏ល្មមផុតកំណត់រយៈពេលប្រើប្រាស់ហើយ។ អ្នកប្រើប្រាស់គឺជាចៅហ្វាយកុំមានប្រាក់ទិញហើយទុកឱ្យគេមើលងាយទាំងសាមីខ្លួនទាំងជាតិសាសន៍៕ ផេក៖សម្តេចតេជោ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលរោងចក្រ ផលិតសម្ភារៈយោធា DSS និងសំណេះសំណាលជាមួយកម្មករ កម្មការិនី

នៅរសៀល ថ្ងៃព្រហស្បតិ៍​ ១១រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញមកពិនិត្យមើលដំណើរការរោងចក្រផលិតសម្ភារៈយោធា DSS នៅខេត្តបាត់ដំបង និងជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ប្រមាណជាង ២០០នាក់។ រោងចក្ររោងចក្រ DSS ជារោងចក្រខ្មែរ ផលិតដល់កូនខ្មែរ និងកំពុងដំណើរការផលិតសម្ភារៈយោធានៅក្នុងខេត្តបាត់ដំបងនេះ។ នៅក្នុងឱកាសអញ្ជើញពិនិត្យចង្វាក់ផលិតកម្ម…

ឯកឧត្តម យូ សិរីវុឌ្ឍ និង ឯកឧត្តម ភឺន ផល្លា អញ្ជើញជាអធិបតីក្នុងពិធីប្រកាសសេចក្តីសម្រេច បញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាស្រុករតនមណ្ឌល ខេត្តបាត់ដំបង ចំនួន ៧៩៨នាក់

ខេត្តបាត់ដំបង | ថ្ងៃអង្គារ ទី០៩ ខែមិថុនា ឆ្នាំ២០២៦ ពិធីប្រកាសសេចក្តីសម្រេចបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាស្រុករតនមណ្ឌល ខេត្តបាត់ដំបង ចំនួន ៧៩៨នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជនពិសេស សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជាប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានី~ខេត្ត - ឯកឧត្តម ភឺន ផល្លា សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានី~ខេត្ត - ឯកឧត្តម អ៊ុយ រី…