Month: July 2026

ឯកឧត្តម ភឺន ផល្លា និងលោកជំទាវឧកញ៉ា សាយ សោភា ឧបត្ថម្ភថវិកាសាងសង់ផ្ទះ ៥០ ខ្នង ជូនអតីតយុទ្ធជន និងនិវត្តជនក្រីក្រ នៅខេត្តព្រះវិហារ

ព្រះវិហារ៖ ក្នុងស្មារតីចែករំលែក និងយកចិត្តទុកដាក់ចំពោះសុខុមាលភាពរបស់អតីតយុទ្ធជន និងនិវត្តជនដែលជួបការលំបាក ឯកឧត្តម ភឺន ផល្លា ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងលោកជំទាវឧកញ៉ា សាយ សោភា ព្រមទាំងកូនៗ បានឧបត្ថម្ភថវិកាសាងសង់ផ្ទះចំនួន ៥០ ខ្នង ជូនអតីតយុទ្ធជន និងនិវត្តជនដែលមានជីវភាពខ្វះខាត និងមិនទាន់មានលំនៅឋានសមរម្យសម្រាប់ស្នាក់នៅ ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។ ការប្រកាសឧបត្ថម្ភដ៏មានអត្ថន័យនេះ បានធ្វើឡើងក្នុងឱកាសដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញចុះបំពេញបេសកកម្មនៅមូលដ្ឋាន និងជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត…