ព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល អញ្ជើញសួរសុខទុក្ខនិងនាំយកថវិកា របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ផ្ដល់ជូន វីរៈកងទ័ព ប្រចាំសមរភូមិមុខ ចំនួន ២ នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា ស្ថិតនៅរាជធានីភ្នំពេញ។
ក្នុងឱកាសចុះសួរសុខទុក្ខនេះដែរ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានថ្លែងកោតសរសើរដល់វីរភាពក្លាហានរបស់វីរៈកងទ័ពយើង ដែលបានការពារបូរណភាពទឹកដី ពីការឈ្លានពានរបស់សៀម ប្រកបដោយភាពអង់អាចក្លាហានជាទីបំផុត ដែលយើងទាំងអស់គ្នាដឹងគុណជានិច្ច និងមិនអាចបំភ្លេចបាននូវគុណូបការៈដ៏ធំធេងរបស់វីរៈកងទ័ពយើង។