ឯកឧត្ដម គួច ចំរើន និងថ្នាក់ដឹកនាំជុំវិញខេត្តកណ្តាល អញ្ជើញចូលរួមបុណ្យសព និងផ្ដល់ភ្លើងបូជា សពឯកឧត្តមបណ្ឌិត ហែម ប្រសើរ

ឯកឧត្ដម គួច ចំរើន និងថ្នាក់ដឹកនាំជុំវិញខេត្តកណ្តាល អញ្ជើញចូលរួមបុណ្យសព និងផ្ដល់ភ្លើងបូជា សពឯកឧត្តមបណ្ឌិត ហែម ប្រសើរ
ព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ព្រមទាំងឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត កងកម្លាំងទាំង៣ និងមន្ទីរអង្គភាពជុំវិញខេត្ត អញ្ជើញចូលរួមបុណ្យសព និងផ្ដល់ភ្លើងបូជា សពឯកឧត្តមបណ្ឌិត ហែម ប្រសើរ ទីប្រឹក្សារាជរដ្ឋាភិបាល និងជាប្រធានសម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិល នៅវត្តគោកខ្សាច់ ភូមិគោកខ្សាច់ សង្កាត់ភ្លើងឆេះរទះ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ឯកឧត្តមបណ្ឌិត ហែម ប្រសើរ ទីប្រឹក្សារាជរដ្ឋាភិបាល និងជាប្រធានសម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិល បានទទួលមរណភាព កាលពីថ្ងៃអាទិត្យ ១៤រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងជន្មាយុ៤៣ឆ្នាំ ដោយរោគាពាធ។
ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងប្រតិភូខេត្តកណ្តាល សូមចូលរួមរំលែកទុក្ខជាមួយ លោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងសូមសម្តែងនូវសេចក្តីសង្វេគចំពោះការបាត់បង់ ឯកឧត្តមបណ្ឌិត ហែម ប្រសើរ ដែលជា ការបាត់បង់នូវឧត្តមស្វាមីប្រកបដោយព្រហ្មវិហារធម៌ចំពោះភរិយា និងកូនៗ ជាទីស្រឡាញ់។
ឯកឧត្ដមអភិបាលខេត្ត និងប្រតិភូទាំងអស់ សូមចូលរួមរំលែកទុក្ខដោយក្តីសោកស្តាយអាឡោះអាល័យ និងសូម បួងសួងដល់គុណព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមមេត្តាជួយបីបាច់ថែរក្សាដួងវិញ្ញាណក្ខន្ធ ឯកឧត្តមបណ្ឌិត ហែម ប្រសើរ បានទៅកាន់សុគតិភពជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ។

Related Post

You Missed