ស្រុកបូរីជលសារ៖ នាថ្ងៃពុធ ២ កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង០៩:០០នាទីព្រឹក
ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានដឹកនាំគណប្រតិភូរដ្ឋបាលខេត្ត អញ្ជើញជួបសំណេះសំណាលនិងនាំយកនូវអំណោយមាននំអន្សម និងគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនប្រគល់ជូននាយទាហាន នាយទាហានរង និងពលទាហាន នៅវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៦០៣ ប៉ុស្តិ៍នគរបាលការពារព្រំដែនគោក កំពង់ក្រសាំង ស្រុក បូរីជលសារ ខេត្តតាកែវ។























